រីករាយជាមួយតម្លៃបន្ទប់ដ៏ល្អបំផុតរបស់សណ្ឋាគារយើងខ្ញុំ ហើយចំណេញបានរហូតទៅដល់ ២៥%
ក្នុងមួយយប់។
ធ្វើការកក់ជាមួយនឹង ‘Advance Saver Rate’ ឥឡូវនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់១៥% នៅសណ្ឋាគារ Novotel Bangkok Platinum Pratunam ។
សម្រាប់សមាជិក All – Accor Live Limitless រីករាយជាមួយនឹងការបន្ថែមនូវអត្ថប្រយោជន៍ផ្សេងៗ
សមាជិក All នឹងទទួលបានការបញ្ចុះតម្លៃ 5% បន្ថែមជាមួយនឹងការផ្តល់ជូននេះ។ មិនទាន់ក្លាយជាសមាជិករបស់ ALL មែនទេ? ចុចទីនេះដើម្បីមើលអត្ថប្រយោជន៍របស់សមាជិក All – Accor Live Limitless។ សម្រាប់សមាជិក Accor Plus ក៏ទទួលបាននូវការបញ្ចុះតម្លៃ 10% បន្ថែមលើអត្រាសមាជិក ALL។

ស្នាក់នៅទីកន្លែងដែលភាពងាយស្រួលរួមផ្សំជាមួយជីវិតទាន់សម័យ
ការស្នាក់នៅសណ្ឋាគារ Novotel Bangkok Platinum Pratunam ដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងបាងកក ដោយមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងទាក់ទាញសំខាន់ៗដូចជាផ្សារទំនើប Platinum Fashion Mall, Central World, MBK Center និង Siam Paragon ។ ក្រៅពីនេះ អ្វីដែលសម្រួលទៅដល់ការដើរថ្មើរជើងរបស់ភ្ញៀវគ្រប់រូបនោះគឺសណ្ឋាគារយើងខ្ញុំមានចម្ងាយត្រឹមតែ 7 នាទីបុណ្ណោះពីរថភ្លើងអាកាស BTS Skytrain ដែលផ្តល់មធ្យោបាយធ្វើដំណើរដ៏ងាយស្រួលបំផុតកាន់គ្រប់ទីកន្លែងក្នុងទីក្រុងបាងកក។
បន្ថែមពីលើទីតាំងដ៏ល្អលើសពីនេះទៅទៀតសណ្ឋាគារយើងខ្ញុំក៏ផ្តល់ជូននូវសេវាកម្មពិសេសជាមួយនឹងគ្រឿងបរិក្ខារដ៏ប្រណិត និងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាទីគាប់ចិត្ត! បន្ថែមពីនេះទៀតភ្ញៀវអាចមកសម្រាកលំហែរកាយ បន្ធូរអារម្មណ៍ជាមួយនឹងការហែលទឹកដ៏ស្រស់ស្រាយនៅអាងហែលទឹកលក្ខណះ Outdoor របស់យើង ឬទទួលសេវាកម្មម៉ាស្សាដងខ្លួនឬស្ប៉ាប្រកបទៅដោយផារសុខភាពមានទីតាំងនៅ Let’s Relax Spa ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះកុំភ្លេចមកទទួលទានអាហារប៊ូហ្វេអន្តរជាតិនៅភោជនីយដ្ខាន The Square ដែលមានជម្រើសជាច្រើនក៏ដូចជា អាហារអន្តរជាតិ អាហារឆ្ងាញ់ៗរបស់ម្ហូបចិន និងម្ហូបថៃពិសេសៗនៅក្នុងស្រុកតែម្ដង។ ខាងសណ្ឋាគារយើងខ្ញុំក៏មានផ្តល់ជូននូវជម្រើសអាហារសុខភាពជាច្រើន ដើម្បីបំពេញគ្រប់រសជាតិ និងចំណូលចិត្តរបស់ភ្ញៀវគ្រប់រូប។
ទីតាំងដ៏ល្អបំផុតក្នុងការដើរទិញទំនិញ
សណ្ឋាគារល្អបំផុតសម្រាប់វិស្សមកាលទិញទំនិញរបស់អ្នកនៅ Novotel Bangkok Platinum Pratunam ។ ជាមួយនឹងទីតាំងសំខាន់ៗនៅចំកណ្តាលនៃសង្កាត់ផ្សារទំនើបរបស់ទីក្រុងបាងកក។នៅជាប់នឹងសណ្ឋាគារគឺផ្លាទីនីមហ្វេសសិនម៉លដែលមានហាងទំនិញជាង 2,000 ហាងជាមួយនឹងនិន្នាការម៉ូដទាន់សម័យ។ ទីក្រុងបាងកកគឺជាទីកន្លែងដែលសម្បូរដោយទំនិញសម្រាប់ជ្រើសរើសដែលមានផ្សារ ផ្សារទំនើប និងហាងជាច្រើនដែលត្រូវរុករក។ គួរកត់សម្គាល់ថា Siam Paragon, Emporium, និង EmQuartier គឺជាគោលដៅដ៏ធំដែលអាចធ្វើដំណើរចូលទៅដល់បានយ៉ាងងាយស្រួលតាមរយៈបណ្តាញ BTS Skytrain ។ ដូច្នេះហើយ ការជ្រើសរើសស្នាក់នៅសណ្ឋាគារ Novotel Bangkok Platinum ធានាទទួលបាននូវការដើរទិញឥវ៉ាន់ដ៏ល្អមួយ។

ទីក្រុងបាងកកកំពុងក្លាយជាកន្លែងកំពូលសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត ដោយទាក់ទាញអតិថិជនមកពីគ្រប់ទិសទីសម្រាប់ការថែទាំប្រកបដោយគុណភាព និងការសន្សំសំចៃ។
នេះជាមូលហេតុដែលវាទទួលបានប្រជាប្រិយភាព៖
Your perfect Bangkok stay, with all the flexibility you need to make it yours at Novotel Bangkok Platinum. Plan with ease and total freedom. Book in advance and cancel or modify free of charge until one day before arrival....
Discover