Novotel Bangkok Platinum Pratunam - Family & Business trip hotel - Advance Saver - Cambodia

Advance Saver - Cambodia

រីករាយជាមួយតម្លៃបន្ទប់ដ៏ល្អបំផុតរបស់សណ្ឋាគារយើងខ្ញុំ​​ ហើយចំណេញបានរហូតទៅដល់​​ ១៥%

​ក្នុងមួយយប់។

ធ្វើការកក់ជាមួយនឹង ‘Advance Saver Rate’ ឥឡូវនេះ​ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់​១៥% នៅសណ្ឋាគារNovotel Bangkok Platinum Pratunam ។​

សម្រាប់សមាជិកAll – Accor Live Limitless រីករាយជាមួយនឹងការបន្ថែមនូវអត្ថប្រយោជន៍ផ្សេងៗ

សមាជិក All នឹងទទួលបានការបញ្ចុះតម្លៃ 5% បន្ថែមជាមួយនឹងការផ្តល់ជូននេះ។  មិនទាន់ក្លាយជាសមាជិករបស់ ALL មែនទេ? ចុចទីនេះដើម្បីមើលអត្ថប្រយោជន៍របស់សមាជិក All – Accor Live Limitless។  សម្រាប់សមាជិក Accor Plus ក៏ទទួលបាននូវការបញ្ចុះតម្លៃ 10% បន្ថែមលើអត្រាសមាជិក ALL

 

 

 

ស្នាក់នៅទីកន្លែងដែលភាពងាយស្រួលរួមផ្សំជាមួយជីវិតទាន់សម័យ

 ការស្នាក់នៅសណ្ឋាគារ Novotel Bangkok Platinum Pratunam ដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងបាងកក ដោយមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងទាក់ទាញសំខាន់ៗដូចជាផ្សារទំនើប Platinum Fashion Mall, Central World, MBK Center និង Siam Paragon ។  ក្រៅពីនេះ អ្វីដែលសម្រួលទៅដល់ការដើរថ្មើរជើងរបស់ភ្ញៀវគ្រប់រូបនោះគឺសណ្ឋាគារយើងខ្ញុំមានចម្ងាយត្រឹមតែ 7 នាទីបុណ្ណោះពីរថភ្លើងអាកាស BTS Skytrain ដែលផ្តល់មធ្យោបាយធ្វើដំណើរដ៏ងាយស្រួលបំផុតកាន់គ្រប់ទីកន្លែងក្នុងទីក្រុងបាងកក។   

បន្ថែមពីលើទីតាំងដ៏ល្អ​​​លើសពីនេះទៅទៀតសណ្ឋាគារយើងខ្ញុំក៏ផ្តល់ជូននូវសេវាកម្មពិសេសជាមួយនឹងគ្រឿងបរិក្ខារដ៏ប្រណិត និងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាទីគាប់ចិត្ត!  បន្ថែមពីនេះទៀតភ្ញៀវអាចមកសម្រាកលំហែរកាយ បន្ធូរអារម្មណ៍ជាមួយនឹងការហែលទឹកដ៏ស្រស់ស្រាយនៅអាងហែលទឹកលក្ខណះ Outdoor របស់យើង ឬទទួលសេវាកម្មម៉ាស្សាដងខ្លួនឬស្ប៉ាប្រកបទៅដោយផារសុខភាពមានទីតាំងនៅ Let’s Relax Spa ។​​ អ្វីដែលពិសេសជាងនេះទៅទៀតនោះកុំភ្លេចមកទទួលទានអាហារប៊ូហ្វេអន្តរជាតិនៅភោជនីយដ្ខាន The Square ដែលមានជម្រើសជាច្រើនក៏ដូចជា អាហារអន្តរជាតិ អាហារឆ្ងាញ់ៗរបស់ម្ហូបចិន និងម្ហូបថៃពិសេសៗនៅក្នុងស្រុកតែម្ដង។ ខាងសណ្ឋាគារយើងខ្ញុំក៏មានផ្តល់ជូននូវជម្រើសអាហារសុខភាពជាច្រើន ដើម្បីបំពេញគ្រប់រសជាតិ និងចំណូលចិត្តរបស់ភ្ញៀវគ្រប់រូប។

  

ទីតាំងដ៏ល្អបំផុតក្នុងការដើរទិញទំនិញ

សណ្ឋាគារល្អបំផុតសម្រាប់វិស្សមកាលទិញទំនិញរបស់អ្នកនៅ Novotel Bangkok Platinum Pratunam ។ ជាមួយនឹងទីតាំងសំខាន់ៗនៅចំកណ្តាលនៃសង្កាត់ផ្សារទំនើបរបស់ទីក្រុងបាងកក។​នៅជាប់នឹងសណ្ឋាគារគឺផ្លាទីនីមហ្វេសសិនម៉លដែលមានហាងទំនិញជាង 2,000 ហាងជាមួយនឹងនិន្នាការម៉ូដទាន់សម័យ។ ទីក្រុងបាងកកគឺជាទីកន្លែងដែលសម្បូរដោយទំនិញសម្រាប់ជ្រើសរើសដែលមានផ្សារ ផ្សារទំនើប និងហាងជាច្រើនដែលត្រូវរុករក។  គួរកត់សម្គាល់ថា Siam Paragon, Emporium, និង EmQuartier គឺជាគោលដៅដ៏ធំដែលអាចធ្វើដំណើរចូលទៅដល់បានយ៉ាងងាយស្រួលតាមរយៈបណ្តាញ BTS Skytrain ។  ដូច្នេះហើយ ការជ្រើសរើសស្នាក់នៅសណ្ឋាគារ Novotel Bangkok Platinum ធានាទទួលបាននូវការដើរទិញឥវ៉ាន់ដ៏ល្អមួយ។​

 

 

ទីក្រុងបាងកកកំពុងក្លាយជាកន្លែងកំពូលសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត ដោយទាក់ទាញអតិថិជនមកពីគ្រប់ទិសទីសម្រាប់ការថែទាំប្រកបដោយគុណភាព និងការសន្សំសំចៃ។

 

នេះជាមូលហេតុដែលវាទទួលបានប្រជាប្រិយភាព

  • គ្រឿងបរិក្ខារថែទាំសុខភាពដ៏អស្ចារ្យ៖ មន្ទីរពេទ្យនៅទីក្រុងបាងកកមានភាពទំនើប និងបំពេញតាមស្តង់ដារខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាកំពូល និងបុគ្គលិកជំនាញ។
  • អ្នកឯកទេសជំនាញ៖ អ្នកនឹងរកឃើញវេជ្ជបណ្ឌិត និងគ្រូពេទ្យវះកាត់ដែលមានបទពិសោធន៍ដែលបានទទួលការបណ្តុះបណ្តាលជាអន្តរជាតិ ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការថែទាំដ៏ល្អឥតខ្ចោះ។
  • តម្លៃសមរម្យ៖ បើប្រៀបធៀបទៅនឹងបស្ចិមប្រទេស ការព្យាបាលតាមវេជ្ជសាស្រ្ដនៅទីនេះមានតម្លៃថោកជាង ដោយមិនមានការលះបង់គុណភាពឡើយ។
  • សេវាកម្មធំទូលាយ៖ ចាប់ពីការវះកាត់កែសម្ផស្ស រហូតដល់ការថែទាំធ្មេញ ការវះកាត់ឆ្អឹង និងការព្យាបាលការមានកូន ទីក្រុងបាងកកផ្តល់ជូនវាទាំងអស់។

 

Book this offer
  • advance-saver-cambodia